គម្រោងស្តារនិងកែលម្អស្ទឹងសៀមរាបដំណាក់កាលទី២ ចាប់បើកការដ្ឋានហើយ
រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកការដ្ឋានស្តារ និងកែលម្អដងស្ទឹងសៀមរាបដំណាក់កាលទី២ (KHM-18) ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាបនារដូវវស្សាក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ។ នេះបើតាមពិធីប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងនេះ ជាដំណាក់កាលទី២ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាបជំហានទី១ (KHM-7) ដែលចាប់ផ្តើមកែលម្អពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ដោយអនុវត្តដោយក្រុមហ៊ុន Youngjin Construction Inc.។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្វែរថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅព្រះសីហនុ មកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ (អានបន្ថែម)
- Video Advertisement -

