ក្រុមហ៊ុន Xiaomi ​ប្រទេសចិន ចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូននៅប្រទេសវៀតណាម

ក្រុមហ៊ុនផលិងទូរស័ព្ទប្រទេសចិន Xiaomi បានចេញលក់ជាលើកដំបូងទូរស័ព្ទស្មាតហ្វូនផលិតនៅប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយទៅកាន់ទីផ្សារធំៗ​ដូចជាប្រទេសម៉ាឡេស៊ី និងថៃផងដែរ។​

ក្រុមហ៊ុនប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្មាតហ្វូនរប​ស់ខ្លួន ត្រូវបានផលិតដោយក្រុមហ៊ុន DBG Technology ​ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Hong Kong’s DBG Electronics Investment Limited នៅរោងចក្រស្ថិតក្នុងភាគខាងជើង ខេត្ត Thai Nguyen។​

គួររម្លឹកផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនAPPLE ក៏បានផ្លាស់ប្តូររោងចក្រ iPad ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនត្រូវបានរងផលប៉ះពាល់ដោយវិធានការតឹងរ៉ឹងនៃ Covid 19 នៅក្នុងប្រទេសចិន ដែលជារោងចក្រផលិតដ៏ធំបំផុតរបស់ក្រុមហ៊ុន។(អានបន្ថែម)

លោក Nguyen Duc Trong នៃក្រុមហ៊ុន DigiWorld ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់ស្មាតហ្វូន Xiaomi នៅប្រទេសវៀតណាម និយាយថា ការផលិតស្មាតហ្វូននៅប្រទេសវៀតណាម នឹងជួយដោះស្រាយបញ្ហាមួយចំនួន ដោយសារវិបត្តិកូវីដ១៩ លើសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Xiaomi។​

សូមបញ្ជាក់ថា ស្មាតហ្វូន Xiaomi ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងឥណ្ឌា ដោយដៃគូផលិតរបស់ខ្លួនរួមមាន Foxconn, DBG, BYD និង Flex ។

- Video Advertisement -