ពិភពលោកនឹងចំណេញបានជិត ៧៨ទ្រីលានដុល្លារ ពីការប្តូរមកប្រើថាមពលកកើតឡើងវិញ សម្រាប់ ២០-២០ឆ្នាំខាងមុខ

ក្នុងរយៈពេលពីរបីទស្សវត្សខាងមុខនេះ ពិភពលោកនឹងអាចទទួលបានប្រាក់ចំណេញប្រមាណជា ៧៧,៨៩ ទ្រីលានដុល្លារ ដោយ​គ្រាន់​តែជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ។ នេះ​បើ​តាម​​កា​រ​ចុះផ្សាយរបស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈការចុះផ្សាយនេះ ទឹកប្រាក់បានពីការជំនួសថាមពលនេះ ស្មើប្រហែល១,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតមានជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២១០០។

មូលនិធីរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងទៀតថា ទឹកប្រាក់នេះ គឺបានមកពីការគណនាការ​ចំណាយ​នៃ​ការជំនួស​ថាមពល​កាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ រួមទាំងអត្ថប្រយោជន៍​ដែលសង្គម​នឹងទទួលបាន​ផងដែរ។

មិនត្រឹមតែប៉ុណ្នោះ តាមរយៈការជំនួសនេះផងដែរ ពិភពលោកនឹងជៀសផុត​ពីការខូច​ខាត​ដោយ​សារ​ការ​ឡើង​កំដៅ​ផែនដី និងបញ្ហាសុខភាពរបស់មនុស្សលើផែនដី។

ចំណែកនៅប្រទេសកម្ពុជាវិញ ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត​ឱ្យមាន​ការ​សាង​​សង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗទៀតទេ ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និង​ប្រភព​ថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ (អានបន្ថែម)

មួយវិញទៀត ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងរៀប​ចំផែន​ទីបង្ហាញផ្លូ​វ​អន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺ​ព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់​ថាមពលដែលកើត​ចេញពីការប្រើ​ប្រាស់​កាបូន​ដូច​ជា ធ្យូងថ្មជាដើម ជាអប្បបរមា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]