ក្រសួងបើការដ្ឋានសង់ផ្លូវបេតុងថ្មី១ខ្សែ នៅស្រុកកោះធំខេត្តកណ្តាល
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានផ្លូវបេតុងប្រវែង៨៥០ម៉ែត្រឋិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ជាមួយនឹងការបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវដើម្បីសម្រួលដល់ការរស់នៅ របស់បង ប្អូនប្រជាពលរដ្ឋ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២។
ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងបំពាក់ បង្គោល ភ្លើងសូឡាបំភ្លឺផ្លូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់ នៅរបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីចូលរួមអភិវឌ្ឍស្រុកកោះធំទាំងមូលឱ្យកាន់តែមានការរីកចម្រើន ថែមមួយ កម្រិតទៀត។
- Video Advertisement -

