ថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា នៅតាមបន្ទាត់ព្រំដែនប្រទេសជិតខាង

រដ្ឋាភិបាលថៃ កំពុងពន្លឿនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាមួយបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។

លោក Surong Bulkul អនុប្រធានសភាថៃ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញរវាងប្រទេសថៃជាមួយ ម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១ ខែកក្កដា។

លោក Surong បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសជិតខាង គួរតែចាប់ផ្តើមផ្ដោតលើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលអាចជួយសម្រួលដល់លំហូរនៃពលករខុសច្បាប់ ទៅកាន់ប្រទេសថៃ ក៏ដូចជាការហូរចូលនៃផលិតផលកសិកម្ម។

អនុប្រធានសភាថៃលើកឡើងថា៖ “ការបើកច្រក​ព្រំដែននេះ អាចឲ្យពលករមកពីប្រទេសជិតខាងធ្វើការក្នុងតំបន់ ហើយត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច ខណៈដែលប្រទេសថៃអាចទិញកសិផល សម្រាប់កែច្នៃ ហើយលក់ផលិតផលទាំងនោះ ទៅប្រទេសជិតខាងវិញ” ។

គូសបញ្ជាក់ផងដែរថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ​ បានធ្លាក់ចុះមកនៅត្រឹម ៨,៨ពាន់លានដុល្លារ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]