ក្រសួងចេញផែនការថ្មី ១០ចំណុចទៀត ដើម្បីប្រែ​ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន

ក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា ១០ចំណុច ក្នុងការអនុវត្តគម្រោងវាយ​តម្លៃតម្រូវ​ការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ច​ពិសេស​នៅខេត្តព្រះសីហនុ។

នេះបើតាមសិក្ខាសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពី​ថ្ងៃ​​ទី១៥ ខែកក្កដា ឆ្នាំ២០២២។

សិក្ខាសាលានេះ បានសម្រេចផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមាន៖

១) ​ការប្រើប្រាស់​អំពូល​​ភ្លើងសន្សំសំចៃអគ្គិសនី (LED)
២) ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001
៣) ការប្រើប្រាស់​សូឡា​ PV នៅលើដំបូលអគារ
៤) ការដុតជីវម៉ាសដើម្បីបង្កើតកម្តៅ
៥) ការបំប្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ
៦) ការ​ធ្វើ​​ជីកំប៉ុស្ត
៧) ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី
៨) ការបំពាក់នាឡិកា​ទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក
៩) ការត្រងទឹកភ្លៀងពីដំបូលអគារ និង
១០) ផែនការគ្រប់គ្រង​គ្រោះ​​មហន្តរាយ។

គម្រោង TNA បានទទួល​​ការគ្រាំអនុវត្ត ​និងបច្ចេកទេស​ដោយមូលនិធិអាកាស​ធាតុបៃតង ​(GCF) ​និងក្រុមហ៊ុន​ទីប្រឹក្សា​ (Climate Smart Initiative)។

បើតាម ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានឱ្យដឹងថា « គម្រោង TNA នេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការកៀរគរថវិកាស​ម្រាប់អនុវត្ត​សកម្ម​ភាព​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមចំណែកដល់​ការអភិវឌ្ឍខេត្តព្រះសីហនុ​ប្រកបដោយ​ចីរភាព និងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន។»

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]