ធនាគារពិភពលោកផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក នៅកម្ពុជា

ធនាគារពិភពលោក (WB) បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ​មួយចំនួន ដល់កម្ពុជាក្នុង​ការកាត់​បន្ថយ​តម្លៃ​ឡូជី​ស្ទី​ក​​ក្នុង​រយៈ​ពេលខ្លី និងរយៈពេលវែង​ ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់​ជា​ង​​គេ​ខ្លាំង នេះបើ​​ធៀប​ទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

របាយការណ៍ដដែលបានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួនរបស់ WB សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយ​បញ្ហាតម្លៃឡូជីស្ទីក និងខ្សែ​សង្វាក់​ផ្គត់ផ្គង់នៅកម្ពុជាមានដូចខាងក្រោម៖

  • បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តនៅកំពង់ផែ ដោយប្រៀបធៀបនឹងប្រព័ន្ធត្រួតពិនិត្យ​របស់​ប្រទេស​ជិតខាង
  • បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូនតាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវ​ចូល​​​រួម​ធ្វើ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និង​​​វិ​ស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿ​ទុកចិត្ត​បាន​ដល់អតិថិជន
  • កាត់បន្ថយតម្រូវការក្នុងនីតិវិធីនៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើ​ប្រាស់​​ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ
  • ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល
  • លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់
  • ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក
  • ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២​​-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លង​កាត់ព្រំ​ដែន​​ជា​មួយប្រទេសជិតខាង។

WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំងលើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថានឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអសង់នៅកម្ពុជា អាចធ្វើអាជីវកម្ម​របស់ខ្លួនប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ (អានបន្ថែម)

ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជានឹងអាចកើនទំហំរហូតដល់​ទៅបួនដង​លើស​ពីទំហំ​ក្នុងពេល​បច្ចុប្បន្ន​នេះ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]