ឆមាសទី១-២០២២ វិស័យសំណង់ និងអចលនទ្រព្យកើនបន្តិចបន្តួចក្នុងអត្រា២,៥%, ៣% រៀងគ្នា

គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យអចលនទ្រព្យ មានសន្ទុះកើនឡើងដែរ តែស្ថិតក្នុងល្បឿនយឺត ក្នុងអត្រា ២,៥%  ដោយសារការថមថយនៃសកម្មភាពទិញ-លក់ អចលនទ្រព្យថ្លៃខ្ពស់ ជាពិសេសខុនដូ និង​អាផាតមិន​។ នេះបើតាមរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ នៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២២។

ខណៈសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យតម្លៃទាប និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា​នៅបន្តមានសកម្មភាព។

ជាក់ស្តែង គិតត្រឹម៤ ខែដើមឆ្នាំ ចំនួនលក់លំនៅឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើងក្នុងអត្រា ៦,៧% ក្នុង​ឆ្នាំ២០២២។

សម្រាប់វិស័យសំណង់វិញ ក៏មានសន្ទុះកើនឡើងដែរ ហើយក៏ស្ថិតក្នុងល្បឿនតិចតួច ក្នុងអត្រា ៣,០% ដោយសារ​ការបន្ត​ថមថយសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈដែលសកម្មភាពសំណង់​លំនៅឋាន​ថ្លៃទាប និងមធ្យម នៅបន្តអត្រាកំណើនទាប។

ជាក់ស្ដែង ផ្អែកលើទិន្នន័យ ៥ខែដើមឆ្នាំ ចំនួនគម្រោងសំណង់ដែល បានអនុម័តបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្លាក់ចុះ ក្នុងអត្រា -៣៦,១% និង -២០,០% រៀងគ្នា។

យ៉ាងណាមិញ, ចំនួនសកម្មភាពសំណង់លំនៅឋាន ជាពិសេសសំណង់ផ្ទះល្វែង និងវីឡា បានកើនឡើង ប្រមាណ ១៨៣,២% និង ៦០,៤% រៀងគ្នា គិតត្រឹម ៥ខែដើមឆ្នាំ ក្នុងឆ្នាំ ២០២២ នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]