កម្ពុជា កំពុងរៀបចំផែនការមេគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឆ្នាំ២០២២-២០៣០

កម្ពុជា កំពុងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័​ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ​

ផែនការមេគ្រប់ជ្រុងជ្រោយនេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំ​ កាលពីថ្ងៃទី២១ កក្កដា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ផែនការនេះស្តីអំពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឆ្នាំ២០២២-២០៣០ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងសាធាណការ កំពុងរៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

- Video Advertisement -