ចិនប្រគល់របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនដល់រដ្ឋាភិបាលកម្ពុជា

របាយការណ៍នៃការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដោយគាំទ្រ ដោយប្រទេសចិន ​ត្រូវបានប្រគល់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។

ពិធីប្រគល់-ទទួល របាយការណ៍នៃការសិក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងក្រុមហ៊ុនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងអង្គការដៃគូ។

ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលចិន ការសិក្សាផែនការមេនេះ ត្រូវបានផ្តួចផ្តើម និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC និងជាពិសេសជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន។

ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការសិក្សា និងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័​ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជានេះផង។ ​(អានបន្ថែម)

 

- Video Advertisement -