កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាម្ចាស់ផ្ទះដំបូងគេបង្អស់សម្រាប់ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានស្វាគមន៍ការបង្កើតតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង សម្រាប់តំបន់អាស៊ាន ហើយកម្ពុជា ស្នើធ្វើជាម្ចាស់នៃតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតងនេះ។​

នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបើកវេទិកាភាពជាដៃគូអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកញ្ញានេះ។​

ថ្លែងក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតងនេះ គឺស្ថិតក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលអនុញ្ញាតឱ្យតំបន់អាស៊ានធ្វើអន្តរកាលបណ្តើរៗ ទៅជាសហគមន៍ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ជាមួយនឹងការដាក់ឱ្យចូលជាធរមាន​ ច្បាប់វិនិយោគថ្មីនាពេលថ្មីៗនេះ កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់”។​

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការបង្កើត    នូវមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែកក្នុងបរិវត្តន៍ឌីជីថល និងការអភិវឌ្ឍបញ្ញាសប្បនិម្មិត (AI) និងបំពាក់នូវជំនាញ និងឧបករណ៍ចាំបាច់ដល់កម្លាំងពលកម្មក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី១៤។

វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។

 

 

 

 

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]