សិង្ហបុរីគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងនៅកម្ពុជា

ប្រទេសសិង្ហបុរី និងកម្ពុជា ប្ដេជ្ញានឹងរួមគ្នាវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងបន្ថែមទៀត នៅកម្ពុជា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តមស៊ុយ សែម បានសម្តែងការស្វាគមន៍ចំពោះការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតពីប្រទេសសិង្ហបុរី។

លោកបានបន្ថែមថា៖ «កម្ពុជា និងសិង្ហបុរីបានព្រមព្រៀងគ្នា ដើម្បីសិក្សាលទ្ធភាពលើថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី តាមរយៈប្រព័ន្ធតភ្ជាប់ថាមពល និងបំពង់បង្ហូរប្រេងខ្នាតធំ»។

ដោយឡែក រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបូរី លោក Tan See Leng បានឱ្យដឹងថា ប្រទេសទាំង ២ បានប្តេជ្ញាថានឹងផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាតជាងមុន និងឈានដល់ការមិនបញ្ចេញកាបូន១០០%  នៅឆ្នាំ ២០៥០។

លោកបានបន្ថែមថា ៖ «កិច្ចសហប្រតិបត្តិការបែបនេះមានអត្ថប្រយោជន៍ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយ ដើម្បីបង្កើនការតភ្ជាប់គ្នាទៅវិញទៅមក សន្តិសុខថាមពល និងនិរន្តរភាពនៅក្នុងតំបន់» ។

គួរបញ្ជាក់ថា កម្ពុជា និងសិង្ហបូរីបានចុះអនុស្សរណៈនៃការយោគយល់ទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការថាមពលតាំងពីឆ្នាំ ២០១៣ ខណៈការព្រមព្រៀមនេះក្នុងកិច្ចប្រជុំអាស៊ានថ្មីនេះ  ជាការពង្រឹង និងពន្លឿនការអនុវត្តផែនការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]