ផ្លូវជនបទប្រវែងជាង ១១០គីឡូម៉ែត្រ តម្លៃជាង ៤៧លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់

ផ្លូវជនបទជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅចំនួន ៦ ដែលសាងសង់ក្រាលដោយកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ ដោយចំណាយអស់ប្រមាណ ៤៧ ២៣២ ៧៨៤ ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

នេះបើតាមពិធីសម្ពោធថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចាររ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្លូវជនបទនេះ ភ្ជាប់ខេត្តចំនួន ៦រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ ស្ថិតក្រោមគម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញ​ប្ប​ទាន​ឥត​សំណង​​ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាដដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

- Video Advertisement -