០៧ខែ-២០២២ អង្គការសំអាតទន្លេសមុទ្របានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ

រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ ដើម្បី​ជួយ​លើ​កកម្ពស់ធនធានធម្មជាតិ ជីវចម្រុះនៅក្នុងទន្លេ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នូ សុវណ្ណ នា​យ​ក​ប្រ​តិបត្តិរបស់អង្គការសំអាតទន្លេសមុទ្រ បាន​ឱ្យ​ដឹងថា អង្គការកំពុងតែអនុ​វត្តន៍នូវបេសក​កម្មសំអាតទន្លេ​ជា​ប្រវត្តិ​​សា​ស្ត្រ ខណៈដែលបេសកកម្មនេះ​កំពុង​ដំណើរ ការ​ក្នុ​ងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីខែមីនា ដើម្បីធ្វើ​យ៉ាងណា​ប្រមូល​​សំរា​មឱ្យ​អស់​ចេញ​ពី​ទន្លេ​​និង​ច្រាំងទន្លេ ដោយ​ប្រើទូកដែលបំពាក់ដោ​យបច្ចេកទេសចុ​ងក្រោយ​បំផុតរ​បស់ប្រ​ទេ​ស​អា​ល្លឺម៉ង់។

លោកបានបន្ថែមថា ក្រៅពីប្រើទូក អង្គការក៏មានភ្នាក់ងារសំអាតសំរាមនៅតាមមាត់ទន្លេផងដែរ ដោយជ្រើស​រើសប្រ​ជា​ពល​រដ្ឋ​ដែល​អត់​មាន​​ការងារធ្វើនៅតាមដងទន្លេ ឱ្យដើរប្រមូលសំរាមជាប្រចាំ និងផ្តល់ជាប្រាក់លើកទឹកចិត្ត ដើម្បី​ឱ្យពួកគាត់​មាន​ការងារធ្វើ។​

លោកបញ្ជាក់ថា រាជធានីភ្នំពេញមានការប្រែប្រួលក្នុងការទុកដាក់សំរាម ជា​​ពិ​សេស​​នៅលើគោក មាន​ក្រុម​ហ៊ុ​ន​យកចិត្តទុកដាក់ក្នុងការសំអាតសំរាមហើយទីក្រុងស្អាត។

លោកបានបន្តថា «ប៉ុន្តែនៅ​ក្នុង​ទឹក​មាន​បញ្ហា​ជាច្រើន ជាពិសេសទឹក​ទន្លេនៅមាន​ការបំពុល​ដោយ​សំរាម​ដែល​កក​ស្ទះ​ ដែលប្រជាជន​មួយ​ចំនួនបោះសំរាម​ចោល​ទៅក្នុងទឹកច្រើនឆ្នាំមកហើយ អញ្ចឹងហើយយើងត្រូវសំអាតវាចេញ បើ​មិន​សំអាតវា​ចេញវា​អត់ទៅណាទេ វានៅ​ក្នុង​ទឹកបំពុលទឹកទន្លេយើង»​។

“អង្គការ​បានកសាងមជ្ឈ​មណ្ឌល​គ្មាន​សំណ​ល់​ ដើម្បីដាក់សំរាមដែលប្រមូលបានពីទន្លេ ដោយបំបែកទៅតាមប្រភេទរបស់វា” លោកបន្ត

សំរាមដែលអាចកែច្នៃបាន អង្គការធ្វើការកែច្នៃ ចំណែកសំរាមដែលកែ​ច្នៃមិនបាន​អង្គការបានស​ហការជាមួយ​ក្រុម​ហ៊ុន​​ជីប​ម៉ុង ដើម្បីកំទេចទៅជាថាមពល ដូច្នេះការយកសំរាមចេញពីទន្លេមកនេះ គឺគ្មានសំណល់នោះទេ។

លោក នូ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន រាជរដ្ឋាភិបាល ចូលរួមជាមួយអង្គការ ដើម្បីធ្វើ​យ៉ាង​សំអាតនៅក្នុងទន្លេឱ្យបានឆាប់អស់ ព្រោះការសំអាតទន្លេ គឺជារឿងសំខាន់ជាប្រយោជន៍ជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]