ក្រសួងបរិស្ថាន៖ មានសំរាមជាង ៦៤% ប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម

ក្នុងចំណោមសំណល់សំរាម១០០%នៅកម្ពុជា គឺមានតែសំណល់ប្រមាណជាង ៦៤%ប៉ុណ្ណោះ ដែលត្រូវប្រមូលទៅ​ចា​ក់​នៅ​ទីលាន ក្រៅពីនោះសំរាម ៣៥%ទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោល​ពាស​វាល​ពា​សកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។

នេះបើតាមការបញ្ជាក់របស់  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាត​បូ​ក​​​​សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី​៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។

ឯកឧត្តមបានឱ្យដឹងថា ក្នុងរយ:ពេលមួយឆ្នាំ កម្ពុជាបង្កើតសំរាមបានជាង ៤លានតោន ដែលមាន​អត្រា​​​កើនឡើងពី ១០ ទៅ ១៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបន្ថែម ក្នុងនោះសំណល់ភាគច្រើនជាសំណល់សរីរាង្គ ៦០ភាគរយ ប្លាស្ទិក​ប្រមាណ​ជា​ ២០ភាគរយ និង​សំណល់ទូទៅ ១០ភាគរយ។

នៅក្នុងការទុកដាក់សំរាមនេះ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូ​កំពុង​សិក្សា​អំពី​បច្ចេកទេស ដែលមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីពិនិត្យ​លើលទ្ធភាព​ក្នុង​ការ​រៀប​ចំទីតាំងចាក់សំរាម ដែលមានអនាម័យ និងមានបច្ចេកទេសទំនើប។

ទន្ទឹមនឹងនេះផងដែរ ក្រសួងបរិស្ថាន កំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំរាមធ្វើយ៉ាងណាឱ្យការទុកដាក់​សំរា​ម​​​​​ឱ្យ​​មានប្រសិទ្ធភាព ហើយក្រសួងក៏មានវិធានការចម្រុះថ្មី ក្នុងការរៀបចំសំរាមដោយប្រើយុទ្ធសាស្រ្តកែច្នៃ ទាញ​​យកថាមពល ប្រព្រឹត្តិកម្ម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការងារទុកដាក់សំរាមនេះផងដែរ បើតាមលោក នូ សុវណ្ណ នា​យ​ក​ប្រ​តិបត្តិរបស់អង្គការ​សំអាត​ទន្លេ​សមុ​ទ្រ​ ​បានឱ្យដឹងថា រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បាន​ប្រមូល​សំរាម​ជាង ១៥០តោន​ពី​ក្នុង​ទន្លេ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បី​ជួយ​លើ​កកម្ពស់ធនធានធម្មជាតិ ជីវចម្រុះ​នៅ​ក្នុងទន្លេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]