ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងនឹងបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែលជាកម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះបើតាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Boucher Sandrine នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីថ្ងៃទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រៅពីនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) ក៏បានផ្តល់ជំនួយប្រមាណ ១,៥លានអឺរូ (ជាង ១,៥ លានដុល្លារអាមេរិក) ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។
ក្រៅពីការជួយសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។
បើតាមជំនួបនេះ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀតផងដែរ។

