គម្រោងសង់ផ្លូវជាតិលេខ៤៨ សម្រេចបាន១១,៧៦% គិតត្រឹមពាក់កណ្តាលខែវិច្ឆិការ

គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេច ការងារបាន១១,៧៦%ហើយ។

នេះបើតាមការចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេស និង ក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២១ វិច្ឆិកា ២០២២។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។

ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងត្រូវចំណាយទុនវិនិយោគ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ។ (អានបន្ថែម)

- Video Advertisement -