ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន ក្រសួងប្តេជ្ញានឹងគាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតឱ្យបាននូវបរិស្ថានស្អាត ដោយត្រូវរៀបចំបន្ទប់ទឹកស្ដង់ដារបរិស្ថានបៃតង មានការបំពាក់ផ្ទាំងសូឡា ដើម្បីធានាសុខុមាលភាពសិស្សានុសិស្សនៅកម្ពុជា។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ធ្នូ ២០២២។

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ក្នុងក្របខណ្ឌកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាព គឺមានចក្ខុវិស័យចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត និងសិស្សានុសិស្ស​មានសុខភាពល្អ និងកាយសម្បទារឹងមាំ ព្រោះថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា សុខភាពជារឿងចម្បង ហើយវាក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើអាជីពការងារផ្ទាល់ខ្លួននាពេលអនាគត ការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ៕

ហេតុដូច្នេះហើយទើប ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើរឿងបង្គន់អនាម័យ ធុងចម្រោះទឹកស្អាត ទីធ្លាកីឡា ដែលជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ខណៈក្រសួងរិស្ថាន ក៏នឹងផ្ដល់ជូននូវកូនឈើតាមការស្នើសុំសម្រាប់ដាំជាម្លប់បៃតង តាមសាលារៀនផងដែរ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]

រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរត […]