គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ គិតត្រឹមត្រីមាសទី៣​ ឆ្នាំ២០២២នេះ។

“នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ​ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៤១,៨ ប៊ីលានរៀល ត្រូវនឹងប្រមាណ ១០,១៥លានដុល្លារអាមេរិក” នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ធ្វើការ​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​លើក​ទី​ ១ ជា​ផ្លូវការ​នៅក្នុងខែកញ្ញា ដើម្បី​កៀរគរ​មូលនិធិ​ប្រមាណ ៣០០ដុល្លារនៃ​ផែនការ​បោះផ្សាយ។

ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការ​ប្រមូល​មូលនិធិ​ ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេស​។

​មូលបត្រ​រដ្ឋ​នេះ​ មាន​តម្លៃ​ចារឹក​ចំនួន ១ លាន​រៀល​ ឬ ២៥០​ដុល្លារ​ក្នុង ១​បណ្ណ ហើយ​វិនិយោគិន​ដែល​ទិញ​មូលបត្រ​នេះ​នឹង​ទទួល​បាន​អត្រា​ការប្រាក់ ២​ភាគរយ​ថេរ​ក្នុង​ ១ ​ឆ្នាំ ដែល​នឹង​ទូទាត់​ឱ្យ​ក្នុង​រយៈពេល ៦​ខែម្តង​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីល […]