ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំនួន ៦២.៩ លានដុល្លារអាមេរិក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន ០៩​ របស់កម្ពុជា ដើម្បីជំរុញវិស័យសុខាភិបាល និងខ្សែសង្វាក់តម្លៃបសុសត្វ ពាណិជ្ជកម្ម និងផលិតកម្មបសុសត្វ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

កញ្ចប់ថវិកានេះ ត្រូវបានផ្តល់សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងខ្សែសង្វាក់ផលិតកម្ម និងសុខភាពបសុសត្វឆ្លងកាត់ព្រំដែនអនុតំបន់មហាទន្លេមេគង្គ។

ម្យ៉ាងទៀត កញ្ចប់ថវិកានេះក៏ត្រូវបានបែងចែកជាកម្ចីចំនួន ៥០លានដុល្លារអាមេរិក ដែលផ្តល់ដោយប្រភពសម្បទានរបស់ធនាគារ ADB និងជំនួយចំនួន ១២ លានដុល្លារអាមេរិក ទទួលបានពីមូលនិធិអភិវឌ្ឃន៍អាស៊ី (ADF) ព្រមទាំងជំនួយចំនួន ៩០០ ០០០ ដុល្លារអាមេរិក ដែលបានពីមូលនិធិប្រែប្រួលអាកាសធាតុ (CCF)។

ទន្ទឹមនឹងនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក៏នឹងផ្តល់កម្ចីប្រមាណ ៤៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះ ដែលនឹងគ្រប់គ្រងដោយធនាគារ ADB។

តាមរយៈគម្រោងខាងលើ កញ្ចប់ថវិកានេះនឹងជួយដោយផ្ទាល់ដល់ ៤ម៊ឺនគ្រួសារ ក្នុងខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង ភ្នំពេញ សៀមរាប និងតាកែវ ដោយលើកកម្ពស់ការវិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សមត្ថភាពបច្ចេកទេស និងស្ថាប័ន ព្រមទាំងការរៀបចំគោលនយោបាយមួយចំនួន។

គម្រោងនេះ ក៏នឹងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិ៍សាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេស សម្រាប់ការបង្កាត់ពូជសត្វ និងការចាក់វ៉ាក់សាំងសត្វ។

ក្រៅពីនេះ គម្រោងនេះ នឹងជួយពង្រឹងសកម្មភាពផលិតកម្ម និងភាពធន់របស់បសុសត្វ តាមរយៈការកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការបង្កើតការត្រួតពិនិត្យសុខភាព និងសេវាកម្មដឹកជញ្ជូនសត្វ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អ​មណ្ឌ​​ល​សុខភាពនៅតាកែវ និងកំពង់ចាម

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្ […]