គិតត្រឹមដើមឆ្នាំ ២០២៣ ក្រុមហ៊ុនចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាមានជាង ២ម៉ឺនក្រុមហ៊ុន

គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួន ២០៨០៩ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៨៣ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

ដោយឡែក ចំនួននាមករណ៍បម្រុងទុកមានចំនួន ១៣០៦៨ ក្រុមហ៊ុន។

ក្នុងនោះផងដែរ សកម្មភាពអាជីវកម្មទាំង៥ ដែលមានទុនចុះបញ្ជីធំជាងគេរួមមាន៖

  • ការសាងសង់អគារ មានទុនចុះបញ្ជីចំនួន ៩៧៧ លានដុល្លារអាមេរិក ស្មើនឹង ១៧%
  • សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនចុះបញ្ជីចំនួន ៧២២លានដុល្លារអាមេរិក ស្មើនឹង ១២%
  • សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានទុនចុះបញ្ជីចំនួន ២៩៧លានដុល្លារអាមេរិក ស្មើនឹង ៥%
  • កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនចុះបញ្ជីចំនួន ២៨២លានដុល្លារអាមេរិក ស្មើនឹង ៥%
  • ការលក់ដុំឯកទេសផ្សេងៗ មានទុនចុះបញ្ជីចំនួន ២៦០លានដុល្លារអាមេរិក ស្មើនឹង ៤%
  • និងផ្សេងៗទៀត មានទុនចុះបញ្ជីចំនួន ៣.២៩ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៥៦%។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]