ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌អភិរក្សសំណង់បុរាណបានចំនួន ១៣៧សំណង់

ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្សសំណង់បុរាណ និងបេតិកភណ្ឌបានចំនួន ១៣៧សំណង់ ស្មើនឹង ២១៦ទីតាំង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ ​និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។

ក្នុងនោះ សំណង់ដែលបានជួសជុលសរុបចំនួន ៤៨សំណង់ ស្មើនឹង ៧៥ទីតាំង និងសំណង់ដែលបានអភិរក្សក្រៅពីការជួសជុលសរុបចំនួន ៨៩សំណង់ ស្មើនឹង ១៤១ទីតាំង។

ជាមួយគ្នានេះផងដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងធ្វើការអភិរក្ស និងបេតិកភណ្ឌនៅឆ្នាំ២០២៣ ឱ្យបាន ២២៩ សំណង់ ស្មើនឹង ២៤៥ទីតាំង (ធៀបនឹងឆ្នាំ២០២២ កើនឡើង ៩២សំណង់)។

ដោយឡែក ក្រសួងក៏បានពិនិត្យ និងសម្រេចលើសំណើសុំសាងសង់ សំណើសុំជួសជុល និងសំណើសុំកែលម្អសំណង់​ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបនបេតិកភណ្ឌសរុបចំនួន ៣២២៨ ករណី បានអនុញ្ញាតតាមសំណើចំនួន ៨៦៧ ករណី និងមិនអនុញ្ញាតតាមសំណើសុំចំនួន ១១៥៦​ ករណី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]