អង់គ្លេសចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសថាមពល នៅកម្ពុជា

វិនិយោគិនអង់គ្លេស ចង់ជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពល។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ ខាវ៉ាន់  រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសារអង់គ្លេសបានមើលឃើញថា ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនៅកម្ពុជា បានធ្វើឱ្យប្រភពថាមពលកកើតឡើងវិញមានភាគរយខ្ពស់ជាងគេនៅក្នុងប្រភពផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា​។

បន្ថែមពីនេះ អាជ្ញាធរ IPA ​និងតំណាងក្រុមហ៊ុនមួយចំនួនមកពីចក្រភពអង់គ្លេស​ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលផងដែរ។

ចំពោះភាគីកម្ពុជាវិញ  ឯកឧត្តម សុខ ខាវ៉ាន់ បានស្វាគមន៍រាល់វិនិយោគរបស់ភាគីចក្រភពអង់គ្លេស ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងគម្រោងវិនិយោគរបស់ចក្រភពអង់គ្លេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]