ខេត្តកំពង់ស្ពឺមានរោងចក្រ-សហគ្រាស ៣៨៣កន្លែង ទុនសរុបជិត២ពាន់លានដុល្លារ

គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” នៅថ្ងៃទី៩ ខែកុម្ភៈ ២០២៣។

ឯកឧត្តមបានសង្កត់ធ្ងន់ដែរថា ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួនដល់ទៅ ៣៨៣កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥.៧៦១នាក់ (ស្រី ១១៥.៥២២នាក់) ។

ឯកឧត្តមបន្តថា ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ (ស្រ្តី ១១០.៨៤៣នាក់)។

ចំណែករោងចក្រធុនធំមានចំនួន ២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ក្នុងនោះស្រី្តចំនួន ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុបជាង ១.៧១៤ លានដុល្លារ។

រីឯរោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ ឯកឧត្តមបញ្ជាក់ថា មានចំនួន ១.១៣០ មូលដ្ឋាន មានទុនវិនិយោគចំនួនជាង ២៦លានដុល្លា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០នាក់ (ស្រ្តីចំនួន ៧.៧០០នាក់)។

គួររម្លឹកថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគអភិវឌ្ឍន៍សរុបចំនួន ៣៦គម្រោង ត្រូវបានអនុវត្ត ដែលចំណាយថវិកាសរុបជិត ១០លានដុល្លារ គម្រោងក្រុង ស្រុកចំនួន ៦៨គម្រោង ចំណាយថវិកាសរុបជាង១,២ លានដុល្លារ និងគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ បានចំនួន ៤៤៨គម្រោង ចំណាយថវិកាជិត ២០លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]