អឺរ៉ុបផ្ដល់ហិរញ្ញប្បទាន ១១៥លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ

ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្មីៗនេះ រួមគ្នាផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។

កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ AFD និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។

គម្រោងហិរញ្ញប្បទាននេះ មានឈ្មោះថា RID4CAM ដែលមានគោលបំណងលើកកម្ពស់បណ្តាញផ្លូវនៅខេត្តភាគកណ្តាលនៃប្រទេសកម្ពុជា និងលើកស្ទួយវិស័យទឹកស្អាត អនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ ផងដែរ។

សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា ហិរញ្ញប្បទាននេះ ក៏រួមបញ្ជូលហិរញ្ញប្បទានឥតសំណងផងដែរ។

អគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅកម្ពុជា Christian Berger លើកឡើងថា ហិរញ្ញប្បទាននេះនឹងចូលរួមលើកកម្ពស់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈការស្តារ ឡើងវិញនូវផ្លូវដែលរងការខូចខាតពីទឹកជំនន់។

លោកថ្លែងថា៖ «ទឹកជំនន់នាពេលថ្មីៗនេះបានបង្ហាញថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងផ្លូវថ្នល់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ ផ្លូវជនបទគឺជាអាយុជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនប្រមាណ ៧០%នៅកម្ពុជា។ ខ្ញុំមានមោទនភាពណាស់ ដែលប្រទេសអាល្លឺម៉ង់ចូលរួមជាមួយប្រទេសបារាំង និងសហភាពអឺរ៉ុបដើម្បីចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ។ ផ្លូវទាំងនេះនឹងធានាដល់ការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព ក្នុងអំឡុងពេលជួបគ្រោះធម្មជាតិម្តងៗ»។

គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងកាលពីតុលាកន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណជាង ៣០០០ គីឡូម៉ែត្រទូទាំងប្រទេស ហើយរដ្ឋាភិបាលកម្ពុជាក៏បានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវទាំងនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]