ក្នុងឆ្នាំ២០២២ កម្ចីធនាគារក្នុងវិស័យសំណង់ និងអចលទ្រព្យ មាន៩% ដូចគ្នា

ក្នុងឆ្នាំ២០២២ ឥណទានត្រូវបានផ្តល់ដោយវិស័យធនាគារទៅវិស័យសំខាន់ៗ មានអត្រាកំណើន ១៩,៣% ធៀបនឹង ២២% ឆ្នាំមុន ខណៈវិស័យសំណង់រួមចំណែក ៩% និងការជួញដូរអចលទ្រព្យរួមចំណែក ៩% ដូចគ្នា នៃកម្ចីសរុបទាំងមូល។ នេះបើតាមសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។

កម្ចីក្នុងវិស័យធនាគារមានចំនួនសរុបប្រមាណ ១៨៨,១ ទ្រីលានរៀល ស្មើ ៤៦ ប៊ីលានដុល្លារអាមេរិក។

ក្នុងនោះ កម្ចីសម្រាប់ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១៤% សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤% អាជីវកម្មជួល និងប្រតិបត្តិការភតិសន្យាមាន ២% នៃកម្ចីសរុប។

ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចីទៅកាន់វិស័យសំខាន់ៗ មានចំនួន ៣៩,៧ ទ្រីលានរៀល ស្មើនឹងជាង ៩ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ២៤,៧% ធៀបឆ្នាំ២០២១ មាន ១២,៨% ដោយក្នុងនោះកម្ចី ៥% នៃកម្ចីសរុបត្រូវបានផ្តល់ទៅវិស័យសំណង់។

គួរបញ្ជាក់ថា ធនាគារជាតិកម្ពុជា ក៏បានព្យាការណ៍ស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែរថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចកើនដល់ ៦% ក្នុងឆ្នាំ២០២៣។ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]