ត្រឹមឆ្នាំ២០២២ កូរ៉េបានផ្តល់កម្ចីឱ្យកម្ពុជាជិត ២ពាន់លានដុល្លារ, ខណៈ១៦០០លានដុល្លារ បានចុះហត្ថលេខរួចហើយ

គិតចាប់ពីឆ្នាំ២០០១ ដល់២០២២ កូរ៉េបានសន្យាផ្តល់ឥណទានសម្បទានមានទឹកប្រាក់សរុបប្រមាណជាង ១.៨០០លានដុល្លារអាមេរិក។​ នេះបើតាមជំ​នួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

តាមរយៈការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងមូលនិធិសហប្រតិបត្តិការសម្រា​ប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF)  ចំនួន៣២ ត្រូវបានចុះហត្ថលេខារួចហើយ ដែលមានទឹកប្រាក់សរុបប្រមាណ ១.៦០០ លានដុល្លារអាមេរិក សម្រាប់គម្រោ​ង​អភិវឌ្ឍន៍ចំនួន ២៨ និង ០១កម្មវិធី ផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្ត្រ, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ជាដើម។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ២០២២-២០២៦ ដែលជាមូលនិធិស​ហ​ប្រ​តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េបានសម្រេចផ្តល់កម្ចីដល់កម្ពុជាប្រមាណ ១.៥០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

បន្ថែមពីនេះ កូរ៉េបានផ្តល់កម្ចីជាទឹកប្រាក់ប្រមាណជាង ២៤៩លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]