JICA គ្រោងជួយកម្ពុជា ១៦៧លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវជនបទជាង ៥០០គ.មនៅភាគពាយ័ព្យ

រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន ១៦៧លានដុល្លារ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទប្រវែងជាង ៥០០គីឡូម៉ែត្រ គ្រប់ដណ្ដប់លើខេត្តគោលដៅចំនួន៤ ក្នុងភាគពាយ័ព្យ ប្រទេសកម្ពុជា។

គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទពីផ្លូវល្បាយក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៥២៩ គីឡូម៉ែត្រ និងផ្លូវបេតុងចំនួន ៧០ម៉ែត្រ។

នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២៣។

គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទខាងលើនេះ គ្របដណ្ដប់លើភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ហើយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារ ដោយមានក្រសួងអភិវឌ្ឍន៍ជនបទជាប្រតិបត្តិករ ។

លោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើសុំជ្រើសរើសទីប្រឹក្សាបច្ចេកទេសរបស់គម្រោងនេះ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការវាងក្រសួងអភិវឌ្ឍន៍ជនបទ និងJICA កាន់តែប្រសើរឡើង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]