កម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀត​ណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ឱ្យកាន់តែប្រសើរក្រោយវិបត្តកូវីដ១៩។

មួយវិញទៀត អនុស្សារណៈនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេស​ចរណ៍​ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។

ស្របតាមស្មារតីនៃអនុស្សារណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលកន្លងមកប្រទេសទាំងពីរធ្លាប់លើកយកមកពិភាក្សាផងដែរ។ (អានបន្ថែម)

កន្លងមក កម្ពុជា និងវៀតណាម បានអនុម័តផែនការសកម្មភាព ៦ចំនុចរួចមកហើយ ដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ (អានបន្ថែម)

តាមរយៈការភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ភូគុក ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ធ្លាប់មានប្រសាសន៍​ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត និងកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀត​ណា​​មបានយ៉ាងច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរ​ណ៍​​ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែបតែម្តង។ (អានបន្ថែម)

ដោយឡែក ចំពោះការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាប ក្រសួង ក៏បាន និងកំពុងសិ​ក្សា​ពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាបផងដែរ​។ (អានបន្ថែម)​

ក្រៅពីការចុះអនុស្សារណៈ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ភាគីវៀតណាម ក៏បានអញ្ជើញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីចុះអនុស្សរៈយោគយល់គ្នារវាងគណៈកម្មាជាតិអូឡាំពិកប្រទេសទាំង២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការគ្រប់គ្រងសហព័ន្ធកីឡាជាតិ និងវិស័យគ្រប់គ្រងព្រឹត្តិការណ៍កីឡាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]