៤ខែដំបូង-២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេស ៦៥គម្រោង មានទុនជិត ៦០០លានដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីរបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣។​

ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មានច្រើនជាងគេ គឺរហូតដល់ ៧៣,៥ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​​។

ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​លើកឡើងថា ការវិនិយោគ​ផ្ទា​ល់ពី​ប្រទេស​ចិន​មាន​ទំហំ​ធំជាងគេ និង​តែងតែ​ឈរ​នៅ​លំដាប់​ទី​១ នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ស្ទើរ​គ្រប់​ឆ្នាំ​។​

ឯកឧត្តម ជា វុទ្ធី លើកឡើងថា ៖ “តួលេខ​នេះ​បង្ហាញ​ច្បាស់​ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ពិសេស​ពី​ប្រទេស​ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា “។

ឯកឧត្តមបន្តថា លំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានបង្ហាញពីទំនុកចិត្តខ្លាំងរបស់វិនិយោគិនចិនមកលើកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ និងបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។

​​ក្នុង​ឆ្នាំ​ ២០២២ កន្លងមក CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១៨៦​ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទុន​វិ​និ​យោគ​ផ្ទាល់​មកពី​ប្រទេស​ចិន​មានប្រមាណ ៩០,៥​ ភាគរយ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​។ ​ ​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]