ឆ្នាំ២០៣៣ NASA គ្រោងបញ្ជូនមនុស្សទៅនៅភពអង្គារជាលើកដំបូង ព្រោះតែ…

អ្នកជំនាញឱ្យដឹងថា NASA គួរបញ្ជូនមនុស្សទៅកាន់គន្លងភពអង្គារ ឬស្គាល់ថាភពMars ជាលើកដំ​បូងនៅឆ្នាំ ២០៣៣ ពីព្រោះពិភពលោក និងភពអង្គារ នៅទល់មុខគ្នា ដែលធ្វើឱ្យចំងាយធ្វើដំណើរខ្លី។

ការសិក្សាបានបង្ហាញថា នៅថ្ងៃទី ២៧ មិថុនា ២០៣៣ ផែនដីនឹងស្ថិតនៅត្រង់ចន្លោះភពអង្គារ និងព្រះអាទិត្យ។ ដូច្នេះ វា​ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ជូន​យាន​អវកាស​ទៅ​ទីនោះ ព្រោះ​ចំងាយធ្វើ​ដំណើរគឺ​ខ្លី​ខ្លាំង។

បេសកកម្មនៅឆ្នាំ ២០៣៣  នឹងប្រើពេលត្រឹមតែ ៥៧៩ ថ្ងៃប៉ុណ្ណោះ សម្រាប់ការហោះទៅមក ដែលខ្លីណាស់ បើប្រៀបធៀបទៅនឹងបេសកកម្មធម្មតាដែលនឹងចំណាយពេលពី ៨០០  ទៅ ១០០០  ថ្ងៃ ។

លោក Matt Duggan អ្នកគ្រប់គ្រងបេសកកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Boeing  បានឱ្យដឹងថា៖ «វាជាពេលវេលាដ៏ល្អបំផុតដើម្បីទៅភពអង្គារ ព្រោះហេតុការណ៍នេះ នៅកើតឡើងម្ដងទៀតទៅ ២៥  ឆ្នាំខាងមុខ បើមិនហោះនៅឆ្នាំ ២០៣៣ នោះទេ»។

យោងតាមផែនការ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនឹងចំណាយពេល ២០០ថ្ងៃ។ បន្ទាប់ពីទៅដល់ភពព្រះអង្គារ ក្រុមអ្នកអវកាសនឹងចំណាយពេល ៣១ ថ្ងៃនៅក្នុងគន្លងភពអង្គារ។ ការធ្វើដំណើរត្រឡប់មកផែនដីវិញចំណាយពេល ៣៣៩  ថ្ងៃ ហើយក៏ហោះកាត់ភព Venus  ផងដែរ។

បើយោងតាមNASA ប្រសិនបើកិច្ចខិតខំប្រឹងប្រែងអាចផលិតយានចុះចតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បាននៅឆ្នាំ ២០៣៣ បេសកកម្មនឹងអាចទៅរួច

គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច ១៧ពាន់​លាន​ដុល្លារ​។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]