សមាគមសណ្ឋាគារ សហការជាមួយ LAC ដើម្បីជំរុញវិស័យសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជា

សមាគមសណ្ឋាគារ (CHA) បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុនអាកាសចរឡានម៉ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។

បើតាមអនុស្សារណៈ ដែលចុះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឡានតុន ក្លៅដ៏ “Lanton Cloud”។

បន្ថែមពីនេះ សមាគមសណ្ឋាគារកម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសិទ្ធិផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញការសន្សំសំចៃ និងភាពប្រកួតប្រជែង។

លើសពីនេះ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។

ដោយឡែក វេទិកាពាណិជ្ជកម្ម Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួនអភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។

នាពេលអនាគត ផ្នែកកក់សណ្ឋាគារនៅលើ Lanton Cloud APP នឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យសណ្ឋាគារ  ហើយផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកបដោយផាសុកភាពជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]