សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដាក់ចេញគម្រោង៥ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)​ មានគម្រោងចំនួន​៥​ សម្រាប់ចូលរួមអភិវឌ្ឍខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត និងអនុញ្ញាតឱ្យលោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងឱ្យដឹងថា សមាគមមានគម្រោង ចំនួន​៥​ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាបកាន់តែប្រសើរបន្ថែមទៀត​ ពិសេសជួយដល់ប្រជាព​ល​រដ្ឋ​ឱ្យមានការងារធ្វើផងដែរ។

គម្រោងទាំង ៥នោះរួមមាន៖

១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី

២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា

៣. គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា

៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ

៥. គម្រោងផ្ទះចូលនិវត្តន៍។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)  គម្រោងទាំង ៥ ខាងលើនេះ នឹងជួយអភិវឌ្ឍខេត្តសៀមរាប​ ពិសេសគឺការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង។

រូបភាពដោយ KNN

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]