NBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១

វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​

របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។

តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]