ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាចំនួន ១៥ ស្វែងរកដៃគូវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន ១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។

ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website  និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា  ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាក្នុងវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។

លោកជំទាវ ឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងដែរថា ស្ថានទូតឥណ្ឌានឹងជួយសម្របសម្រួលភាគីទាំងសងខាងក្នុងការឈានទៅរកកិច្ចសហការរួមគ្នាផងដែរ។

បន្ថែមពីនេះ លោកជំទាវក៏បានផ្ដល់ជាទំនុកចិត្តដល់អ្នកវិនិយោគទាំងសងខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេ​សកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោជន៍សម្រាប់កិច្ចសហការ រួមគ្នារវាង​ក្រុមហ៊ុននៃប្រទេសទាំងពីរ។

ដោយឡែក លោក កែវ កក្កដា ជាអ្នកគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន The Better Cambodia បានលើកឡើងថា ជំនួបកិច្ចសហការរវាងក្រុមហ៊ុនពីប្រទេសឥណ្ឌា និងក្រុមហ៊ុននៅកម្ពុជានេះ ពិតជាកម្មវិធីដែលមានអត្ថប្រយោជន៍ ដែលការទទួលបានកិច្ចសហការច្បាស់ជាផ្ដល់នូវចំណេះកាន់តែច្រើនសម្រាប់កម្ពុជា ព្រោះឥណ្ឌាជាប្រទេសមានភាព​ល្បីលើបច្ចេកវិទ្យា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]