រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ  សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។

នេះបើតាមការលើកឡើងរបស់ឯកឧត្ដម   សាយ  សំអាល់  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម  និង​សំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេ​ដ្ឋា​រចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក  ស្ថិតនៅស្រុកបន្ទាយស្រី  ខេត្តសៀមរាប នៅថ្ងៃទី២៦  ខែសីហា   ឆ្នាំ ២០២៣។

នាឱ្យកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវតែស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានារួមនឹងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋដែលរស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចប្រកបរបរផ្សេងៗ និងបង្កើតអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលបន្ថែមទៀតពីលទ្ធភាព និងស្នើឲ្យមានជាអាទិភាពពិសេសចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារនៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មីនាពេលខាងមុខផងដែរ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមទៀតឲ្យមន្ត្រីជំនាញអន្តរក្រសួងពិនិត្យ និងដោះស្រាយ កុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា និងខ្វះខាតទឹកនៅក្នុងរដូវប្រាំង ទៅតាមសំណូមរបស់ប្រជាពលរដ្ឋផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]