ឆមាសទី១-២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៧៨០លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧,៥ លានដុល្លារ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចេញផ្សាយកាលពីដើមខែកញ្ញា បង្ហាញថា ទំហំឥណទានសម្បទានថ្មីដែលបានចុះនេះ ស្មើនឹង ៣៥ភាគរយ នៃស្តង់ដារដែលច្បាប់បានអនុញ្ញាត (១៧០០លានអេសដេអ៊ែរ)។

កិច្ចព្រមព្រៀងឥណទានសម្បទានក្នុងក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥១ភាគរយ និងក្របខ័ណ្ឌពហុភាគី​មានប្រមាណ ៤៩ភាគរយ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មផងដែរ។

បើតាមរបាយការណ៍ដដែល គិតត្រឹមបំណាច់ត្រីមាសទីពីរឆ្នាំ២០២៣ ដោយគិតទាំងបំណុលមរតកផង កម្ពុជានឹងមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ប៊ីលានដុល្លារ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]