ឧកញ៉ា ម៉ុង​ ឫទ្ធី គ្រោងសង់ផ្លូវឡូរី ១០គ.ម នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍នៅកំពង់ស្ពឺ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងសាងសង់ផ្លូវឡូរីប្រវែង ១០គ.ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បី​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​អោយមក​ចូលលេង​កម្សាន្ត​ក្នុងតំបន់នោះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់អ្នកឧកញ៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមការងារ គ្រោងនឹងសាងសង់​ផ្លូវ​ឡូរី​ប្រវែង​៥.០០០ម៉ែត្រ​ទៅ​ និង​៥.០០០ម៉ែត្រ​មក ​សរុប​ទៅមក​ ១០.០០០ម៉ែត្រ​(10km) ដោយបង្កើត​អោយមាន​ឡូរី​ចំនួន ​៥០គ្រឿង ​ជា​បឋម​សិន​។

គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង​។

ក្រៅពីនេះ អ្នកឧកញ៉ា ក៏គ្រោងនឹងសាងសង់​ផ្លូវ​មួយខ្សែ​ប្រវែង ៥គីឡូម៉ែត្រ​បន្ថែមទៀត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិ​វឌ្ឍ​​ន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដែលចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ នៅតាម​ព្រៃភ្នំ​ក្រំថ្ម​ ដែលមាន​ចម្ងាយតែ ​៥០គីឡូម៉ែត្រ​ពីភ្នំពេញតែ​ប៉ុណ្ណោះ​ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]