គិតត្រឹមបច្ចុប្បន្ន វៀតណាមបោះទុនជាង ៣ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណជាប់ព្រំដែនកម្ពុជា

ប្រទេសវៀតណាម បានបោះទុនវិនិយោគប្រមាណ ៣.៧៣១ពាន់លានដុល្លារ លើគម្រោងចំនួន ១២២គម្រោង ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) ដែលមានទីតាំងជាប់ប្រទេសកម្ពុជា និងប្រទេសឡាវ។ នេះបើតាមកិច្ចប្រជុំមួយ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ក្នុងនោះគណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

គណៈប្រតិភូទាំងបី បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះរួមមានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។

នាឱកាសនោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល(CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នឹងត្រូវរៀបចំឡើង ក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ឯកឧត្តមបន្ត រហូតមកទល់ពេលនេះ ខេត្តខ្លះរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) វៀតណាមបានវិនិយោគប្រមាណ ​ ៤៥គម្រោង ក្នុងទំហំទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯខេត្តខ្លះរបស់ប្រទេសឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបាន​វិនិយោគប្រមាណ ៧៧គម្រោង ក្នុងទឹកប្រាក់២.០៥២ពាន់លានដុល្លារ ។

ជាមួយគ្នានេះដែរ ឯកឧត្តម សួស យ៉ារ៉ា បានគាំទ្រ និងឯកភាពលើកិច្ចប្រជុំនេះយ៉ាងពេញទំហឹង ខណៈនឹងមានកិច្ចប្រជុំពីរទៀតនៅខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលនឹងអនុញ្ញាតឱ្យគណៈប្រតិភូអាចប្រមែប្រមូលព័ត៌មាន ទិន្នន័យនិងគំនិតសំខាន់ៗ សម្រាប់រាយការណ៍ជូនប្រធានរដ្ឋសភានៃប្រទេសទាំងបី ក្នុងកិច្ចប្រជុំកំពូលលើកទី១ នៅក្នុងខែធ្នូខាងមុខ។

គួរបញ្ជាក់ថា​ តំបន់អភិវឌ្ឍន៍ត្រីកោណ ត្រូវបានអភិវឌ្ឍជាង២០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលនេះយន្តការដ៏សំខាន់សម្រាប់តភ្ជាប់ប្រទេសជិតខាងទាំងបីនេះ ឱ្យធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]