ស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។

នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីសម្ពោធនេះដែរ ត្រូវបានប្រព្រឹត្តិឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» នេះមានប្រវែង ៩០ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យនេះ បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម បានធ្វើការស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារ សម្រាប់អភិរក្សប្រាសាទអង្គរវត្ត និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះថែមទៀតផង។

គួរបញ្ជាក់ថា ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់នេះ អាជ្ញាធរជាតិអប្សរា នឹងប្រើប្រាស់ “ស្ពានហាល” ខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ទស្សនា និងបន្តប្រើប្រាស់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ទស្សនា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]