ជប៉ុនជួយកម្ពុជា​ជិត ​៣​៥០ពាន់​ដុ​ល្លា​រ ​សម្រាប់អភិវឌ្ឍ​វិ​ស័យសំខាន់២ ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី

រ​ដ្ឋាភិ​បា​លជ​ប៉ុ​ន ​បាន​ស​ម្រេ​ច​ផ្ត​ល់​ថវិ​កាស​រុ​ប​ចំនួ​ន​ ​៣៤​៨​ .៩១​៩ ​ដុល្លារ​​ ​​ដែល​ជាជំ​នួ​យ​ឥត​សំណ​ង​ ស​ម្រា​ប់​​​វិ​ស័​យ​​អ​ប់​រំ ​និ​ង​ទឹក​ស្អា​ត​ ​ដល់​ខេត្ត​ចំ​នួ​ន ​​៣​ រួ​ម​មាន​ ​ខេ​ត្ត​​កំ​ព​ង់ស្ពឺ​ ​កំ​ព​ង់ធំ​​ និង​ខេ​ត្ត​មណ្ឌលគិ​រី ​ក្រោ​មគ្រោងការណ៍ស​ហ​​ប្រតិ​​បត្តិការ​​សេដ្ឋ​កិ​ច្ចជ​ប៉ុ​ន​ ជំ​នួយ​ឥ​ត​សំណ​ង​ស​ម្រាប់​គ​ម្រោ​ងទ្រ​ង់​ទ្រាយ​តូ​ចស​ន្តិ​សុ​ខ​មនុ​ស្សជា​តិ​ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​។​

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានបញ្ជាក់ថា ថវិកាជំនួយនេះ នឹងត្រូវប្រើសម្រាប់ សា​ង​សង់​អ​គា​រសិ​ក្សា​នៅសា​លា​ប​ឋ​ម​សិ​ក្សា​ស្រែ​កិន​ ​ក្នុ​ងស្រុ​ក​ឱ​រ៉ាល់​ ​ខេ​ត្តកំ​ព​ង់ស្ពឺ​ ​ដែ​ល​​ស្ថា​ប័​ន​ទ​ទួល​ជំ​នួ​យ​គឺ​​ម​ន្ទី​រអ​ប់​រំ​ យុ​វ​ជ​ន​ និ​ង​កី​ឡាខេ​ត្ត​កំ​ព​ង់ស្ពឺ ដែលមានទឹកប្រាក់ ៩២.៤២៥ ដុល្លារ។

​ថ​វិកា​ចំ​នួ​ន​ ១០០.៣៤៤ ដុល្លារ​ ស​ម្រាប់​គ​ម្រោង​សា​ង​សង់​អ​គារ​សិក្សា​នៅ​សាលា​​ប​ឋម​សិ​ក្សា​ឫ​ស្សីដូ​ច​ ស្ថិ​ត​​​ក្នុ​ងស្រុ​ក​ប្រា​សាទ​ប​ល្ល័ង្ក​ ​ខេ​ត្តកំ​ព​ង់ធំ​ ​ដែ​ល​ម​ន្ទីរ​អ​ប់រំ​ ​យុវ​ជន​ និង​កី​ឡាខេ​ត្ត​កំព​ង់​ធំ​ ​ជាអ្ន​ក​ទ​ទួល​ជំ​​នួ​យនេះ​។​

ចំ​ណែ​ក​​ ថវិកាចំនួន​ ១​៥៦​.១​៥០​ ​ដុល្លា​រ​​ ​សម្រា​ប់​គម្រោ​ង​ដំ​ឡើង​ប្រព័​ន្ធ​ផ្គត់​ផ្គ​ង់ទឹ​ក​ស្អាត​ ក្នុ​ង​ក្រុង​សែន​ម​នោរ​ម្យ​ ​ខេ​ត្ត​មណ្ឌ​ល​គិ​រី ​ដែ​ល​ខា​ង​​រ​ដ្ឋា​ក​រទឹ​ក​ម​ណ្ឌ​លគិ​រីជា​អ្នក​ទ​ទួល​ជំ​នួយ​។

ពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម អ៊ូ​អិណុ​ អា​ត់ស៊ូ​ស៊ី​ ឯ​ក​អ​គ្គរាជទូត​​ជប៉ុនប្រចាំ​កម្ពុជា និងអ្នកដំណាងទទួលជំនួញទាំងបីគម្រោង នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]