WB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានផ្តល់​ការ​យល់ព្រម​លើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារ សម្រាប់​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​​អនាម័យ ដែលជាប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥.០០០​នាក់​ នៅក្នុង​ខេត្ត​បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង​កណ្តាល​។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ”។

គម្រោងជម្រុញ​ការផ្គត់ផ្គង់ទឹកស្អាត​និង​អនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេលប្រាំមួយ​ (០៦)ឆ្នាំ​ នឹង​ជួយដល់សកម្មភាព​នានា​របស់​រដ្ឋា​ភិបាល​ ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បានការផ្គត់ផ្គង់ទឹកស្អាត និង​ ​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​​ទឹក​ស្អាត​និង​អនាម័យ​ដែល​មាន​នា​ពេល​​បច្ចុប្បន្ន និងជួយ​​ធានា​ដល់​ចីរភាព​របស់​សេវាទាំងនេះនាពេលអនាគតផងដែរ។

​គម្រោងនេះ​មាន​សកម្មភាពមួយ​សម្រាប់​បង្កើន​ការវិនិយោគហិរញ្ញវត្ថុឱ្យ​អស់​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ ដោយ​​ធ្វើ​ការ​​ជា​មួយ​ប្រតិបត្តិករផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែល​​កំពុង​និង​​​បាន​​​ចូល​រួម​​ចំ​ណែក​​ជាង​ពាក់​កណ្តាលនៃ​បណ្តាញ​ទុយោ​​ទឹកទាំងអស់នៅ​កម្ពុជា នៅ​ក្នុង​ការ​កៀរគរ​ធនធានចំនួន​ប្រមាណជា​ ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជនសម្រាប់​ពង្រីក​​ការ​​ផ្គត់ផ្គង់សេវា​ទឹក​ស្អាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]