០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%

រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ១៧%។

ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះដែរ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ។

ក្រៅពីនេះ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៦៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ១.៥៥៣ លានដុល្លារ។

ជារួម សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាស ទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់ មូលបត្ររដ្ឋសរុបចំនួន ១៨៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤៤,៦៤ លានដុល្លារ ត្រូវនឹងប្រមាណ ២៣% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៨១៣ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅ លើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]