ឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ​ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា

ឥណ្ឌាបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោ​ងវិនិយោគបច្ចេកវិទ្យាជាស្នូល ក្រោយឃើញជប៉ុន និងអង់គ្លេស កំពុងតែបង្កើតនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ។

នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត Devyani Uttam Khobra​ga​de ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាក្នុងឱកាសសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបខាងលើនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេ​ស​ការគាំទ្ររបស់ឥណ្ឌាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ពី​ប្រទេសឥណ្ឌាមកកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែ​មទៀត​។

លើសពីនេះទៀត ក្នុងជំនួបនេះដែរ លោកជំទាវ Devyani Uttam Khobragade បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌាមួយដែរ ដោយផ្ដោតលើគម្រោងវិនិយោគផ្នែកបច្ចេកវិទ្យាជាស្នូល ដោយហេតុឃើញថាកម្ពុជាកំពុងសហការយ៉ាងល្អជាមួយជប៉ុន និងអង់គ្លេសក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

ថ្មីៗកន្លងទៅនេះ ជប៉ុនកំពុងសិក្សាគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈអង់គ្លេស​ បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]