អូស្ត្រាលីចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រធុរកិច្ច នៅកម្ពុជា

ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក  Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ លោក Arj Samarakoon បានជម្រាបថា ក្រុមហ៊ុន Plus94 Fund កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥.០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់  និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។

នាឱកាសនោះដែរ លោកក៏បានបង្ហាញពីបំណងចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ផងដែរ ក្រោយពីក្រុមហ៊ុននេះ បានទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០២៣ ហើយបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា  ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។

ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងលើបំណងវិនិយោគខាងលើនេះ ដោយបានគូសបញ្ជាក់ថា កម្ពុជាកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនប្រមាណ ១លាន ៥សែននាក់ សំដៅលើកកម្ពស់គុណភាព សមត្ថភាព និងផលិតភាពនៃពលកម្មរបស់កម្ពុជា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារ និងវិនិយោគិន។

ទន្ទឹមនឹងនេះ សម្តេចបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយសម្របសម្រួល គាំទ្រ និងរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]