ផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង​ ឫទ្ធី គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ

ផ្លូវឡូរីប្រវែង ៩,៦០០ម៉ែត្រ  នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នឹងបើកដំណើរការជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមប្រភពបង្ហើបពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែង ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះផងដែរ។

បើតាម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ថា គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង​។

ក្រោយសាងសង់ចប់ គម្រោងនេះ នឹងដាក់ឱ្យដំណើរការឡូរី​ចំនួន ​៥០គ្រឿង ​ជា​បឋម​សិន​ សម្រាប់ភ្ញៀវជិះលេងកម្សាន្ត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]