២០ឆ្នាំមកនេះ អង្កការរូមធូរីដបានជួយកម្ពុជា សង់បណ្ណាល័យបានចំនួន ៣៣៩អគារ

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ អង្គការរូមធូរីដ (Room to Read Cambodia) បានជួយសាងសង់បណ្ណាល័យចំនួន ៣៣៩អគារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីជួយសាងសង់បណ្ណាល័យ អង្គការនេះ ក៏បានជួយបង្កើតបណ្ណាល័យនៅតាមសាលាចំនួន ២.១១១ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបណ្ណារក្សបានចំនួន ៩០០០នាក់ថែមទៀតផង។

លើសពីនេះ អង្គការនេះ ក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរបាន ២៦៦ចំណងជើង ចែកចាយសៀវភៅខ្មែរចំនួន ៥លានក្បាល សៀវភៅអង់គ្លេស ៣លានក្បាល ដែលសិស្សជាង ២.២លាននាក់បានទទួលផលដោយផ្ទាល់ និងជួយអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតមធ្យមសិក្សា ដែលសិស្សស្រីជាង ២១.០០០ នាក់បានទទួលផល ព្រមទាំងបានជួយកុមារី និងសិស្សក្រីក្រអាចបន្តការសិក្សាបានថែមទៀត។

គួរបញ្ជាក់ដែរថា អង្គការរូមធូរីដ បាននិងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ ចំនួន ២គឺ៖ អក្ខរកម្ម និងការអប់រំកុមារីសម្រាប់សមភាពយេនឌ័រ។ នាពេលបច្ចុប្បន្ន កម្មវិធីអក្ខរកម្មរបស់ Room to Read បាននិងកំពុងអនុវត្តនៅក្នុងសាលាបឋមសិក្សាចំនួន ២៧៤ និងអនុវិទ្យាល័យចំនួន ២៦២ សម្រាប់កម្មវិធីអប់រំកុមារីនៅទូទាំងខេត្តចំនួន៩ គឺ សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ស្ពឺ កំពត និងបាត់ដំបង។នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]