រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩

ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួ​ង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើ​ក​ទី៤ ជាមួយអូស្រ្តាលី។

បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០ ក៏ដូចជាការបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ ដើម្បីជួយជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខណ្ឌភាពជាដៃគូ សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់។

ដោយឡែក ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការវិញ ភាគីអូស្ត្រាលី បានបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨​ ខណៈដែលចាប់ពីឆ្នាំ២០២៣ ដល់២០២៤ ប្រទេសអូស្ត្រាលី បានគ្រគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជាម្តងរួចមកហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]