ឆ្នាំ២០២៣ ADB បញ្ចេញថវិកាជិត១០ពាន់លានដុល្លារ ជួយដល់វិបត្តិអាកាសធាតុនៅអាស៊ីប៉ាស៊ីហ្វិក

ក្នុងឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ទឹកប្រាក់ទាំងនេះ បានគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុល ដែលកំពុងកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ីប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងគឺ ផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលត្រូវធ្វើការបន្សាំ និងកាត់បន្ថយភាពធន់នៃអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។»

ចំនួនទឹកប្រាក់ទាំងអស់ខាងលើនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន តាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។

ជាមួយនឹងកញ្ចប់ថវិកានេះដែរ ក្នុងឆ្នាំ២០២៣ បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែមនូវធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។

យ៉ាងណាមិញ ADB កំពុងវិវឌ្ឍខ្លួន ដោយជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១០០ពាន់លានដុល្លារ នៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]