៤ខែនេះ កំពង់ផែស្វយ័តព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ កើនជាង ២៤%

គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៤  ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ ពីការធ្វើអាជីវកម្មទំនិញនាំចេញ-នាំចូលប្រមាណជាង ៣លានតោន។

នេះបើយោងតាមការបញ្ជាក់របស់ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ ជាមួយ freshnews កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ មានទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន និងទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន បានឆ្លងកាត់កំពង់ផែមួយនេះ។

លោកបន្តថា បរិមាណអាជីវកម្មទំនិញនាំចូល និងនាំចេញដែលបានឆ្លងកាត់កំពង់ផែប្រមាណជាង៣លានតោននេះ មានការកើនឡើង២៦.៩៦ភាគរយ ខណៈចំណូលទទួលបានសរុបចំនួន ៣៥.២៧៣.០១៥ដុល្លារ កើនឡើង២៤.៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ​កន្លងទៅ។

លោកបន្ថែមទៀតថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិ ព្រោះកំពង់ផែមួយនេះគឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តារប្រទេសជុំវិញពិភពលោក។

ជានេះទៅទៀត លោកក៏បានបញ្ជាក់ពីវឌ្ឍនភាពនៃគម្រោងសាងសង់ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យ ដោយសម្រេចបានប្រមាណ ២% ហើយ។ គម្រោងនេះ នឹងត្រូវប្រើរយៈពេល៣៦ខែ សម្រាប់ការសាងសង់ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]